|
|
Giroud បាននិយាយបន្ទាប់ពីបារាំងបានយកឈ្នះប៊ុលហ្គារីក្នុងការប្រកួតមិត្តភាពថា គេមិនទទួលបានបាល់ទេ ទោះរត់ចូលក្នុងតំបន់គ្រោះថ្នាក់ក៏ដោយ។ សម្ដីនេះត្រូវបានគេដឹងថាចង់សំដៅទៅកាន់ Mbappe។
តារារបស់ PSG កីឡាករ Mbappe បានលើកឡើងថា គេនឹងពេញចិត្ត ប្រសិនបើ Giroud និយាយបែបនេះមកកាន់គេតែ២នាក់ ជាជាងនិយាយចំហទៅកាន់សារព័ត៌មាន។ សម្ដីរបស់ Giroud ពិតជាប៉ះពាល់ដល់អារម្មណ៍របស់ Mbappe មែន។ថ្មីៗនេះ Mbappe បានចេញមកបកស្រាយអំពីបញ្ហានេះហើយដើម្បីឲ្យធូរចិត្ត។ “ខ្ញុំបាននិយាយជាមួយ Giroud។ គ្រប់គ្នាដឹងថារឿងដែលកើតឡើង។ វាពិតណាស់ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដោយពាក្យនោះ។ ប៉ុន្តែពួកយើងមិនចាត់ទុកវាជារឿងធំឡើយ ព្រោះពួកយើងនៅទីនេះតំណាងឲ្យបារាំង”៕
🔥ការប្រកួត SERIE A 🔥 LAZIO VS HELLAS VERONA ...
🔥ការប្រកួត SERIE A 🔥 PARMA VS UDINESE ...
🔥ការប្រកួត LEAGUE 1 🔥 BIRMINGHAM CITY VS WREXHAM ...
🔥ការប្រកួត LA LIGA 🔥 RAYO VALLECANO VS OSASUNA ...
Oleksandr Zinchenko មិនអាចសម្រាកពីការរងរបួសបានទេ។...